ទីតាំងបើក(ណេត)ដុះស្លែរមួយកន្លែងក្នុងសង្កាត់ព្រែកប្រាលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅកំពុងតែរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាប!!!

8

ភ្នំពេញ៖ថ្ងៃទី 3.8.2023 ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅលើកឡើងថាទីតាំងបើកល្បែងសុីសង់(ណេតចាក់បាល់)ហ្នឹងល្បែងផ្សេងៗជាច្រើនប្រភេទទៀតតាមកុំព្យូទ័រខុសច្បាប់មួយកន្លែងនៅចំណុចភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកដំណើរការជារៀងរាល់ថ្ងៃទាំងព្រឹកទាំងយប់ដោយមិនឃើញមានមន្ត្រីអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅណាម្នាក់ហ៊ានចុះបង្ក្រាបនោះទេប្រហែលជាត្រូវថ្នាំសណ្ដំអស់ហើយ។


ប្រជាពលរដ្ឋតែងលើកឡើងថាខណ្ឌច្បារអំពៅកន្លងមកមានអំពើចោរកម្មផ្សេងៗច្រើនជាហូរហែរដូចជាចោរលួច-ចោរឆក់-ក្មេងទំនើង-កាប់គ្នាដោយសេរីដោយសារតែអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌច្បារអំពៅហាក់បីដូចជាព្រងើយកន្តើយក្នុងការចុះទប់ស្កាត់ឬបង្ក្រាបល្បែងសុីសង ទង្វើទាំងនេះហើយទើបអំពើចោរកម្មផ្សេងៗមានជាបន្តបន្ទាប់ព្រោះល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៃក្នុងមូលដ្ឋាន។


ពលរដ្ឋលើកឡើងថាលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ អធិការរូបនេះហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការទទួលព័ត៌មានទាល់តែសោះ ទោះបីមានប្រជាពលរដ្ឋរាយការណ៍ឬអ្នកសារព័ត៌មានខលទូរសព្ទរាយការណ៍ជូនលោកអធិការរូបនេះមិនលើកទូរសព្ទជាដាច់ខាត ពោល៖ព្រងើយកន្តើយមិនទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ពាក់ព័ន្ធនឹងល្បែងសុីសង់ឬសកម្មភាពអសន្តិសុខនៅក្នុងមូលដ្ឋាន។
ពលរដ្ឋសង្ឃឹមថាលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌគួរតែយកចិត្តទុកដាក់ដឹកនាំកម្លាំងឯកភាពខណ្ឌចុះពិនិត្យទីតាំងល្បែងសុីសងមួយកន្លែងនេះឲ្យជាក់ស្ដែងធ្វើការបង្ក្រាបទាន់ពេលវេលាជូនប្រជាពលរដ្ឋនិងចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែលមានកន្លងមក។


ជៀសវាងមន្ទិលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរិះគន់ថាអាជ្ញាធរពាក់ព័ន្ធនៅក្នុងខណ្ឌច្បារអំពៅត្រូវថ្នាំសណ្ដំឬបើកភ្លើងខៀវជាប្រព័ន្ធទើបទីតាំងល្បែងសុីសងមួយកន្លែងនេះមិនមានវិធានការបង្ក្រាប បណ្ដោយឲ្យបើកដំណើរការដោយជារៀងរាល់ថ្ងៃ សង្ឃឹមថាទីតាំងល្បែងសុីសងមួយកន្លែងនេះអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប។
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការនៅក្នុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមេត្តាជួយពិនិត្យមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅផងហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការរក្សាសុវត្ថិភាពនិងសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហើយកំពុងតែព្រងើយកន្ត្រើយក្នុងការបង្ក្រាបល្បែងសុីសង។