គួរឱ្យរ.ន្ធ.ត់ .ណាស់!!!រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាឲ្យបុរសម្នាក់ស្លា..ប់ក្នុងរថយន្តយ៉ាងអាណោ.ចអធម្ម…

53

ពោធិ៍សាត់÷មានករណីគ្រោះថ្នាក់ចរាចរណ៍ គួរឱ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីយប់ ថ្ងៃទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៣ នៅលើផ្លូវលេខ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិសាត់។

សពជនរងគ្រោះមានឈ្មោះ​ ដួង​ ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ : ពេទ្យធ្មេញរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញស្លាប់នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានពីរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក RAIZE បើកស្របទិសគ្នាពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុក៏បុករថយន្ត HIYUNDAI  ដឹកដើមឬស្សី  ពីក្រោយពេញទំហឹងបណ្ដាលអោយរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំចំណែកតៃកុងរថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម្ម ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាកHIYUNDAI  ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ​ 3A.1280  ធ្វើចរាចរណ៍ត្បូងទៅជើងមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់បានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីជំនាញធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕