ដោយមានការដឹកនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានទទួលជនសង្ស័យពីសន្តិសុខឆាយណាថោន

56

ខេត្តព្រះសីហនុ ៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានទទួលជនសង្ស័យពីសន្តិសុខឆាយណាថោន ​ស្ថិតនៅភូមិ​០៦​ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ​ ។ ជនសង្ស័យឈ្មោះ​ Ma lianFei ភេទប្រុស ឆ្នាំកំណេីត​១៩៨២​ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្ប្ន្ននភូមិ០១​ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​ ស្រុកកំណេីត​ ខេត្ត Jiangsu ប្រទេសចិន ។

វត្ថុតាងរួមមាន:

-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ១៥​ កញ្ចប់

-ច្នាំគ្រាប់ពណ៍ផ្កាឈូកប្រភេទ WY ចំនួន ០៤គ្រាប់

​-ទូរស័ព្ទដៃចំនួន ០១ គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕