សម្តេចចៅហ្វាវាំង គង់ សំអុល អំពាវនាវប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ អោយបានគ្រប់ៗគ្នា

3

ភ្នំពេញ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជាវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់បោះឆ្នោត ចូលរួមបំពេញកាតព្វកិច្ចសិទ្ធជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ អោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចចៅហ្វាវាំង គង់ សំអុល បានអំពាវនាវបែបនេះក្នុងឱកាសដែរសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍បន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដូចនេះសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុគ្រប់បោះឆ្នោតត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត និងអ្នកដឹកនាំប្រទេសដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ នាំអោយប្រជាជន និងសង្គមជាតិរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន។

សម្តេចចៅហ្វាវាំង គង់ សំអុល បានពាំនាំនូវព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខ ព្រះករុណាព្រះបាទ ​សម្តេចព្រះបរមនាថន រោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  ដែលជានិច្ចការព្រះអង្គ តែងតែបានយកចិត្តទុកដាក់ គិតគូរជានិច្ចសុខទុក្ខ និង ការលំបាករបស់បងប្អូនប្រជានុរាស្រ្តនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយណាឡើយ។

សម្តេចចៅហ្វាវាំង គង់ សំអុល បានផ្តាំផ្ញើដល់បងប្អូនកូនចៅទាំងអស់ ត្រូវរៀបចំឯកសារពាក់ព័ន្ធដូចជា អត្តសញ្ញាបណ្ណ និងលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោតបាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕