ព្រោះតែវិបត្តិ បុរសម្នាក់សម្រេចចិត្តរត់ចូលក្រោមកង់រថយន្តធុនធំបណ្តាលឱ្យរថយន្តកិ.នស្លា.ប់បាត់.បង់ជីវិត…

18

ភ្នំពេញ ​៖​ បុរសម្នាក់បានដេីរលេីដងផ្លូវសុខៗខណៈឃើញមានរថយន្តធុនធំបេីកឆ្លងកាត់ក៏ស្ទុះរត់ចូលក្រោមរថយន្តបណ្តាលឱ្យរថយន្តកិ.នស្លា..ប់ភ្លាមៗ​ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក​ ថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២២​ នៅផ្លូវបេតុងក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះពៅ​ ពេជ្រ​ ភេទប្រុសអាយុ៣៧ឆ្នាំ​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

តាមវីដេអូកាមេរ៉ាសុវត្ថិភាពនៅផ្ទះប្រជាពលរដ្ឋជិតនោះបានបង្ហាញថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះធ្វេីដំណេីរដោយជេីងក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏មានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកក្នុងទិសដៅពីកេីតទៅលិច រំពេចនោះស្រាប់តែជនរងគ្រោះបានហក់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយកិ.នស្លា..ប់យ៉ាងអាណោច.អាធ័មតែម្តង​ ។

បេីតាមបងប្អូនជនរងគ្រោះបានឱ្យដឹងថា​ ជនរងគ្រោះមានវិបតិ្តផ្លូវចិត្តដេីរតែផឹកស្រាមិនធ្វេីការអ្វីនោះទេ។

ក្រោយកេីតហេតុរថយន្តបានបន្តដំណេីរទៅមុខបាត់ស្រមោល​ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕