យ៉ាងហោចណាស់មនុស្សចំនួន៩ នាក់ រងរបួ.សធ្ង.ន់ស្រាល ករណីរថយន្ដក្រុង រត់ដឹកភ្ញៀវពេលយប់ បើកធ្លាក់ផ្លូវ

255

ខេត្តឧត្ដរមានជ័យ ៖ រថយន្ដក្រុងដឹកអ្នកដំណើរ ពេលយប់របស់ ក្រុមហ៊ុន ដា សុវណ្ណ អុិចស្រ្ពេស បានបង្កគ្រោះថ្នាក់ចរាចរណ៍ បើកធ្លាក់ផ្លូវ បណ្ដាលឱ្យអ្នកដំណើរ នៅលើរថយន្ដ ប្រុសស្រីចំនួន ០៦ នាក់ទទួលរងរបួសធ្ងន់ស្រាល នៅវេលាម៉ោង ០៣ ៖ ៤០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

 

មន្រ្ដីមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា៖ រថយន្ដគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយដោយខ្លួនឯង បើកធ្លាក់ផ្លូវបុកដី ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យមនុស្សរងរបួស ០៦ នាក់ ( ស្រី ០៣ នាក់ ) ។

រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ដា សុវណ្ណ អ៉ិចស្ព្រេស ( ប្រភេទ ៣១ កៅអី ) ម៉ាក KIA GRANDBIRD ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 3C – 3264  បើកបរដោយឈ្មោះ សំ រិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ អ្នកបើកបររថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង ( បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្ត )  និងអ្នករួមដំណើរ ១២ នាក់ ជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖

១- ឈ្មោះ លឹម ពៅ ហៅ ពែង ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរ កសិករ ( រងរបួស ) ។

២- ឈ្មោះ ចេក ចន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ( រងរបួស ) ។

៣- ឈ្មោះ ស៊ឹម សាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ( រងរបួស ) ។

៤- ឈ្មោះ សាន មុំ ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ( រងរបួស ) ។

៥- ឈ្មោះ ជ្រុន នី ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ( រងរបួស ) ។

៦- ឈ្មោះ សេង ចិន្តា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិ-ជាមួយគ្នា ( រងរបួស ) ។

ចំណែកអ្នករួមដំណើរក្នុងរថយន្តក្រុងខាងលើផ្សេងទៀត បន្ទាប់ពីកើតហេតុបានយកសម្ភារ អីវ៉ាន់ ហើយទាក់ទងបងប្អូន សាច់ញាតិ មកយកពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ព្រោះពួកគាត់ពុំមានរងរបួសអ្វីឡើយ ( តាមការបញ្ជាក់របស់អ្នករងរបួសខាងលើ ) មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តក្រុង បើកបរក្នុងស្ថានភាពងងុយដេក។

ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕