ឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន បានចាត់តំណាងនាំយកអំណោយជូនដល់វិហារបួស

1

(ខេត្តកណ្តាល)៖ នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិភូមិព្រែកតាពៅ១ ដឹកនាំដោយលោក ឆេង សំអឿន បានសហការជាមួយក្រុមការងារភូមិ បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់ឯកឧត្ដមប្រធានជូនវិហារបួសរួមមាន៖

១+អង្ករ ២៥០ kg

២+ទឹកសុទ្ធ ២០កេស

៣+ទឹកក្រូចហ្វានតា ២០កេស

៤+មីខ្លាឃ្មុំ ១០កេស

៥+ស្ករស ៥០kg

៦+ទឹកដោះគោ ១កេស

៧+ជួយថវិកាទៅវិហារចំនួន ១,០០០,០០០រៀល

៨+ជូនថវិកាដល់ប្រជាការពារភូមិចំនួន ៥០០,០០០៛។

សរុបជាថវិកាចំណាយរួមចំនួន ៣,៥៦៥,០០០រៀល(បីលានប្រាំសែនប្រាំមួយមុឺនប្រាំពាន់រៀលគត់)។