ការយកឈ្នះជំងឺកូវីដ-១៩ ឈានដល់ការបើកសកម្មភាពសង្គមឡើងវិញ សេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ

8

ភ្នំពេញ៖ «ការយកឈ្នះជំងឺកូវីដ-១៩ រហូតឈានដល់ការបើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ»។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បា៧សម្តែងនូវការសោកស្តាយចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ-១៩។

ជាមួយគ្នានោះ សម្តេចតេជោបានបន្តថ្លែងថា មានប្រទេសមួយចំនួន ពេលពលរដ្ឋស្លាប់ អត់មានក្តាមឈូសដាក់សព តែកម្ពុជាអត់មានជួបស្ថានភានោះទេ៕