សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាឱ្យយកសត្វក្ងោកដែលមន្ត្រីកសិកម្មចាប់យកប្រគល់ជូនម្ចាស់ដើមវិញ និងត្រូវតែដោះស្រាយនៅថ្ងៃនេះ

5

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាផ្ទាល់មាត់ឱ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រគល់សត្វក្ងោកដែលប្រជាជនចិញ្ចឹមទៅអោយម្ចាស់ដើមវិញ និងត្រូវដោះស្រាយនៅថ្ងៃនេះតែម្តង។

យោងតាមសារសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារចិញ្ចឹញក្ងោក យកទៅជូនដល់ផ្ទះវិញតែម្តង គឺខ្ញុំមិនយល់ស្របជាមួយទង្វើបែបនេះឡើយ»។

សម្តេចតេជោ ហ៊ុន សែន បន្តថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនោះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងយកចិត្តទុកដាក់៕