សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្នើរ ឲ្យក្រសួងសុខាភិបាល ពិនិត្យមើលពីគុណភាព សុខាភិបាលតាមបណ្តាគ្លីនិកឡើងវិញ ក្រោយពី ស្ត្រីម្នាក់ត្រូវ គ្រូពេទ្យនៅ គ្លីនិកជនមួយកន្លែង កា..យយកសា.កស.ពទារ.កក្នុងផ្ទៃដោយទាំងពោះវៀន ចេញមកក្រៅ

0

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន ស្នើរ ដល់ក្រសួងសុខាភិបាល សូមពិនិត្យមើលពីគុណភាព សុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ ដើម្បីផ្តល់ក្តីសង្ឃឹម ភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរ.កសេវាសុខាភិបាល។ នេះបើយោងតាម ប្រសាសន៏របស់ លោ កជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឪកាសលោកជំទាវ នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូន ក្រុមគ្រួសារ អ្នករ.ងគ្រោះ កាលបីថ្ងៃទី៣០ ខែវិឆ្ឆិការ ម្សិលមិញ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ការស្នើរសូមរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ពិនិត្យនិងពង្រីង ឡើងវិញ បាន ធ្វើឡើង បន្ទាប់ពីមាន ករណី មន្ទីរសំរាក​ព្យា.បាលនឹងសម្ភព ដើមអង្ក្រង(ផ្សារព្រៃទទឹង)ក្នុងខេត្តកំពង់ស្ពឺ បានកា..យយកសា.កស.ពទារ.កក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅ ច្រឡំស្មានតែទងសុក កាត់ចេញអស់ រងរ.បួ.សធ្ង.ន់ កំពុង សំរាក​ព្យា.បាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បន្ទាប់ពីឃើញ មានហេតុការណ៏នោះកើតឡើង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មាន ក្តីតក់ស្លុត រំជួលចិត្ត និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរ.ងគ្រោះធ្ង.ន់.ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង ដែលបានកា..យយកសា.កស.ពទារ.កក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅ អាណិត ជាពន់ពេក រ.កអ្វីថ្លែងពុំបាន ដោយបាន ចា.ត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុ.ក្ខ ចូលរួមសោកស្តាយ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿ.ងឧបភោគបរិភោគ មួយចំនួន រួមនិងថវិការ ជូន ដល់គ្រួសារស្ត្រីឈ្មោះ សៀង ស្រីអូន អាយុ ២២ឆ្នាំ ដែលកំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ។ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចេញថ្លៃ​ព្យា.បាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី សៀង ស្រីអូន ឆាប់បានជាសះស្បើយឡើងវិញ»។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររ.ងគ្រោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុ.ក្ខ និងជម្រាបជូនថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃើញព័ត៌មានអំពីករណីមួយនេះ សម្តេច មានអារម្មណ៍ក្តុកក្តួល ក្តីសោកស្តាយ និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហើយបានចា.ត់ឱ្យ ក្រុមការងារចុះភ្លាមៗ ដើម្បីជួ..យសម្រាល ការលំ.បា.កក្នុងពេល​ព្យា.បាល។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងចេញថ្លៃ​ព្យា.បាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី សៀង ស្រីអូន ឆាប់បានជាសះស្បើយឡើងវិញ»។

លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត ដែលបានខិតខំអស់ពីចិត្តពីថ្លើមជួ..យស..ង្គ្រោះអាយុជីវិតក្មួយស្រីរ.ងគ្រោះ និងសូមផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ ខិតខំឱ្យអស់ពីសមត្ថភាពដើម្បីជួ..យ​ព្យា.បាលក្មួយស្រីឱ្យជាសះស្បើយ។ ទន្ទឹមនឹងនេះ លោកជំទាវ បានពាំនាំនូវការអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រសួងសុខាភិបាល សូមពិនិត្យមើលពីគុណភាព សុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព វិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូពេទ្យ ដើម្បីផ្តល់ក្តីសង្ឃឹម ភាពជឿទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរ.កសេវាសុខាភិបាល។

លោក ផេង វឿន អាយុ ២៨ឆ្នាំ ត្រូវជាស្វាមីរបស់ស្ត្រីរ.ងគ្រោះ មានក្តីរំភើបដល់ស្រ.ក់ទឹកភ្នែក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ ជាពិសេសការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹមតទៅមុខទៀត និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនជាកូនចៅតរៀងទៅ៕