ឃា..ត់ខ្លួនជនសង្ស័យ២នាក់ខណៈដឹកសត្វល្វាចេកព្រៃ បម្រុងយកទៅលក់នៅប្រទេសវៀតណាម

3

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានឃាតខ្លួនជនសង្ស័យចំនួន ២ នាក់ កំពុងជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។

បើយោងតាមការឲ្យដឹងពីផេកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា

កម្លាំងសមត្ថកិច្ច បានស្ទាក់ចាប់សួរនាំ ក៏បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។

ក្រោយឃើញសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ ក្រោយពីការឃាតខ្លួនជនសង្ស័យ២នាក់ខាងលើ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ១- សត្វល្វាចេកចំនួន ៣៩ក្បាល ២- ម៉ូតូម៉ាកវេវ ចំនួន០២គ្រឿងផងដែរ៕

ជនរងគ្រោះបានបន្តទៀតថាកន្លងមកជនបង្កពីរនាក់ប្ដីប្រពន្ធនេះធ្លាប់បានមកខ្ចីប្រាក់ពីគាត់ចំនួយ១ម៉ឺនដុល្លារ តែខាងគាត់មិនឱ្យ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជូនបង្កពីរនាក់ប្ដីប្រពន្ធមកស្រែកឡូឡាថាភាគីខាងគាត់ជំពាក់លុយទៅវិញ។

ក្រោយកើតហេតុជនរងគ្រោះបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍និងឃាត់ខ្លួនជនបង្កភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសួរនាំនឹងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី៕