សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សា

2

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងទី០១ ខែកុម្ភះ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូគ្រឹះស្ថានឧត្តមសិក្សាដែលដឹកនាំដោយឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រតិភូគ្រឹះស្ថានឧត្ដមសិក្សា ដឹកនាំដោយឯកឧត្ដម ហេង វ៉ាន់ដា នាព្រឹកថ្ងៃទី០ ១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងការជំរុញការសិក្ សាតាមប្រព័ន្ធអនឡាញ នៅក្នុងកំឡុងពេលកូវីដ១៩។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ក៏បានជួយដល់ប្រជាជនក្រីក្រ ជួយដល់កងកម្លាំងប្រដាប់អាវុធ ដែលនេះគឺជាការចូលរួមទាំងអស់គ្នា សម្រាប់ការរីកលូតលាស់របស់កម្ពុជាតទៅមុខទៀត៕