ដីព្រៃរបស់រដ្ឋ ព្រមទាំងសត្វព្រៃនៅក្នុងស្រុក សេសាននៅតែរងការបំផ្លាញពីជនខិលខូច!

9

(ខេត្តស្ទឹងត្រែង, ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២) ៖ ប្រជាពលរដ្ឋនៅភូមិតាឡាត បានឱ្យ ដឹងថា: ព្រៃឈើ និងដីព្រៃរបស់រដ្ឋ ព្រមទាំងសត្វព្រៃ ដែល នៅសេសសល់បន្តិចបន្តួច នៅចំណុចភ្នំក្រឡាពោះ ស្ថិតនៅភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្ត ស្ទឹងត្រែង កំពុងប្រឈមនិងការកាប់បំផ្លាញព្រៃឈើ ដែលធំៗ ត្រូវប៉ាន់ដើម្បីច្រៀកអារ ដឹកជញ្ជូន តាម គោយន្តកន្ត្រៃយ៍ យកមកចែកចាយតាមនៅគោ លដៅ នៅក្នុងខេត្តនិងចេញក្រៅខេត្ត ស្ទឹងត្រែង។ ប្រភពព័ត៌មានបានបន្ថែមទៀតថា ចំណុចភ្នំក្រឡា ពោះ ដែលស្ថិតនៅភូមិតាឡាត ឃុំតាឡាត ស្រុក សេសាន និងតំបន់ព្រៃឡង់ក្នុងស្រុកសៀមបូក ព្រមទាំងស្រុកថាឡាបរិវ៉ាត់ នៅក្នុងភូមិសាស្រ្តនៃខេ ត្តស្ទឹងត្រែង ត្រូវក្រុមអនាធិតេយ្យរុករានទន្ទ្រានព្រៃ

ឈើរបស់រដ្ឋអស់រាប់សិបហិកតា រួចទុកចោល រយៈពេលមួយឆ្នាំ ។ ក្រោយមកទើបគេដុតគល់ សំអាតរួចរាល់ហើយ បានគេផ្សំគំនិតយំបឃិតគ្នា ជាមួយមន្ត្រីខិលខូចមួយចំនួន នៅតាមមូលដ្ឋាន លួចកែព្រៃរបស់រដ្ឋដាក់ថា ជាព្រៃរិចរឹល។ គឺមិនត្រឹមតែប៉ុណ្ណឹងទេ ពេលដែលអ្នកសាព័ត៍មានចូល ទៅថតផ្តិតយករូបភាពពីបទ ល្មើសកាប់រានព្រៃឈើ ខុសច្បាប់ត្រូវបានមន្ត្រីខិលខូចនៅក្នុងតំបន់នោះ វិទ្ធង្សនា អញ្ចឹងហើយ ទើបធ្វើឱ្យព្រៃឈើរបស់រដ្ឋ ទាំងតូចធំ ជាច្រើនឆ្នាំមកនេះ ស្ទើរតែក្លាយទៅជាវា លល្ខោដ្ឋានទៅហើយ ។ ចាប់តាំងពីអភិបាលខេត្តឡើងថ្មីមក លោកបាន ជំរុញដល់អាជ្ញា ធរពាក់ព័ន្ធនៅក្នុងក្រុង,ស្រុកទាំង ៦”បានធ្វើការដកហូតដីដែលមិនស្របច្បាប់យក មករក្សាទុកជាសម្បត្តិរដ្ឋ តួយ៉ាងដូចជាដីប ម្រុងទុក សម្រាប់គោលដៅសម្បទានដីសង្គមកិច្ចជូនប្រជា ពលរដ្ឋក្រីក្រទូទៅក្នុងភូមិសាស្រ្តចំណុចអូរសែវ ឃុំ ភ្លុក ឃុំស្រែគរ និងឃុំសាមឈួយ ស្រុកសេសាន ខេ ត្តស្ទឹងត្រែង ជាដើម ។

លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បាន ប្រាប់ភ្នាក់ងា សារព័ត៌មានយើងតាម ទូរស័ព្ទកាលពី ម្សិលមិញនេះថា រឿងកាប់រានព្រៃឈើរបស់រដ្ឋអស់ រាប់ហិកតា នៅចំណុចភ្នំក្រឡាពោះ ស្ថិត នៅភូមិ តាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង នោះចាំដល់ថ្ងៃចន្ទទី១៤ ខែកុម្ភៈនឹងឱ្យខាង អភិបាលរងស្រុកសេសាន និងដឹកនាំកម្លាំង សមត្ថកិច្ច ព្រមទាំអាជ្ញាធរមូលដ្ឋានចុះស្រាវ ជ្រាវរក អ្នកពាក់ព័ន្ធដែលកាប់បំផ្លាញព្រៃឈើរបស់រដ្ឋ ទាំងនោះសិន រួចហើយចាំផ្តល់ជាព័ត៌មានឱ្យវិញ៕