រដ្ឋមន្ត្រីក្រសួងបរិស្ថាន សំណើរបញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រ.កស.ត្វព្រៃស្រែពក ណាមលៀរ ដោយសារយកឥទ្ធិពលនិងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួនទៅប្រើ ដើម្បីគំ…រាមគំ.ហែងនិងបំពានសិទ្ធិប្រជាពលរដ្ឋ

1

ភ្នំពេញ : លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដោយសំណើរ  បញ្ចប់មុខតំណែង លោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យ ដែនជម្រ.កស.ត្វព្រៃស្រែពក ណាមលៀរ ។

យោងតាមិខិត លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ក្នុងលិខិតថា, ខ្ញុំសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាល ជ្រាបថា លោក ប៉ែត ភក្ត្រា អត្តលេខ ១៧៣១២០០៣០៥ ប្រធានការិយាល័យ ដែនជម្រ.កស.ត្វព្រៃស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានរ.កឃើញថាបានប្រព្រឹត្ត នូវកំហុ.សនិងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួនទៅប្រើ ដើម្បីគំ.រា.មគំហែងនិងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឱ្យប៉ះពា.ល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរនៃអ្នករាជការ។

ក្នុងន័យនេះ ក្រសួងបរិស្ថាពស្នើ លោកអភិបាល នៃគណៈអភិបាល៖ ១. បពា្ចប់មុខតំណែងលោក ប៉ែត ភក្ត្រា ពីប្រធានការិយាល័យដែនជម្រ.កស.ត្វព្រៃស្រែពកណាមលៀវ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មកជាមន្ត្រី

២. លោក ប៉ែត ភក្ត្រា ត្រូវបង្ហាញវត្តមានរៀងរាល់ថ្ងៃធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបវិស្ថានខេត្ត។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអភិបាល នៃគណៈអភិបាល ពិនិត្យ និង ចា.ត់ចែងអនុវត្តតាមនីតិវិធីតាមការគួរ។

សូម អភិបាល នៃគណៈអភិបាល ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕