ផឹកស្រាលាយកូកានិងក្រូចឆ្មា២នាក់ពូនិងក្មួយស្លាប់យ៉ាងអាណោចអាធ័ម

1

ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុស-ស្រីចំនួន២នាក់ បានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដែលសង្ស័យករណីពុលស្រា.ស ។ ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណតែម្នាក់ គឺជាគ្រូបង្រៀនសាលាឯកជនមួយនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត និងមានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានឈ្មោះហ៊ាន ប៊ុណ្ណារ៉ាត់ អាយុ៤៧ឆ្នាំ។ ចំណែកជនរងគ្រោះម្នាក់ទៀត ភេទស្រីរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រភពទៀតថា ជនរងគ្រោះទាំង២នាក់មុនពេលស្លា.ប់ កាលពីរសៀលថ្ងៃទី៩ មករា ២០២៣ ជន រងគ្រោះជាពូបានទៅលេងក្មួយស្រីដល់ផ្ទះ ហើយនាំគ្នាផឹកស្រា.សដែលក្មួយទិញទុកយូរហើយ ដោយលាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា ។ ក្រោយទទួលទានស្រាខាងលើរួចប្រហែល៣ទៅ៤ម៉ោង ស្រាប់តែជនរងគ្រោះទាំង២មានអាការៈមិនស្រួលខ្លួន ។ បន្ទាប់មក សាច់ញាតិក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

ក្រោយផឹកស្រាលាយកូកានិងក្រូចឆ្មា២នាក់ពូនិងក្មួយស្លាប់យ៉ាងអាណោចអាធ័ម

ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លោកវជ្ជបណ្ឌិត ឪក ទីណា បានប្រាប់តាមទូរស័ព្ទថា កាលពីព្រលប់ថ្ងៃទី៩ មករា ២០២៣ ខាងមន្ទីរពេទ្យ ពិតជាបានទទួលមនុស្សប្រុសស្រី២នាក់ដែលជាជនរងគ្រោះខាងលើមែន ប៉ុន្តែលោកថា ដោយសារជនរងគ្រោះទាំង២មានអាការៈធ្ងន់ធ្ងរ ខាងលោកក៏បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបន្តហើយថា ពេលនេះឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានប្រមូលវត្ថុពាក់ព័ន្ធបញ្ជូនទៅក្រសួង ដើម្បីត្រួតពិនិត្យរួច ហើយ។

ជុំវិញករណីនេះ ប្រភពនានាជាច្រើនបានដាក់កាសង្ស័យថា ជនរងគ្រោះអាចស្លា.ប់ដោយសារពុលស្រា.សច្រើនជាងកាសង្ស័យលើករណីផ្សេងៗ ។ ជំវិញរឿងរ៉ាវនេះ លោកឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តប្រាប់តាមទូរស័ព្ទថា ករណីខាងលើមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ ដោយអះអាងថា ពេលនេះក្រុមការងាររបស់មន្ទីរនឹងសមត្ថកិច្វពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រៀវនៅឡើយ។ ដោយឡែក សមត្ថកិច្ចក្រុងប៉ោយប៉ែតក៏បដិសេធមិនទាន់ធ្វើអត្ថាធិប្បាយដែរដោយលើកហេតុផលថា ពេលនេះជំនាញពាក់ព័ន្ធមកពីស្នងការដ្ឋាននគរបាលខេត្តនឹងក្រុមគ្រូពេទ្យកំពុងធ្វើការនៅឡើយ។ យោងឯកសា១ច្បាប់ដែលកោះសន្តិភាពទទួលបានគឺជនរងគ្រោះទី១បានស្លា.ប់ដោយសារពុលស្រា ។ សា.ក.ស.ពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាយកដល់លំនៅឋានរៀងៗខ្លួនហើយ ។ បើរឿងនេះ ជាករណីពុលស្រា.សមែនពលរដ្ឋគ្រប់គ្នា គួរតែមានកាប្រុងប្រយ័ត្ន មិនត្រូវទទួលទានស្រា.សដែលមិនស្គាល់ប្រភពឡើយ ព្រោះករណីពុលស្រាសបែបនេះបានកើតមានជាញឹកញាប់ បណ្តាលឲ្យមនុស្សស្លា.ប់នឹងរបួសផងដែរនាពេលកន្លងមក ។