ឯកឧត្តម គួច ចំរើន បានបញ្ជាឱ្យជួសជុលទំនប់ទឹកទី៣ ដើម្បីឱ្យរួចផុតពីការគំរាមកំហែង នៃការបាក់ទំនប់ស្តុបទឹកស្អាតនៅតំបន់ក្បាលឆាយ

2

ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យ ជួសជុលទំនប់ទឹកទី៣ ដើម្បីឱ្យរួចផុតពីការគំរាមកំហែងនៃការបាក់ទំនប់ស្តុបទឹកស្អាតនៅ តំបន់ក្បាលឆាយ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងបញ្ជាឱ្យក្រុមការងារ របស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ធ្វើការជួសជុលពង្រឹងទំនប់ស្តុបទឹកបន្ត។ ដោយ សារតែទំនប់ស្តុបទឹកស្អាតទី៣ គឺជាទំនប់យុទ្ធសាស្ត្រដែលការពារដល់ទំនប់ទឹកទី៤ ដូច្នេះ ទើប ឯកឧត្តមអភិបាលខេត្ត សម្រេចចិត្តចាត់ជាអាទិភាពជួសជុលទំនប់នេះមុនគេ រួចបន្ត ពិនិត្យ និងជួសជុលទំនប់ស្តុបទឹកផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្របន្ថែម ដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ទំនប់ទី២ ឱ្យបានលឿនឆាប់ ដែលអាចធ្វើទៅបាន ដើម្បីធានាការស្តុបទឹកស្អាតឱ្យមានភាពរឹងមាំ។ ទន្ទឹម នោះក្រុមការ ងារអគ្គិសនីកំពុងមមាញឹកក្នុងការជួសជុលបណ្តាញអគ្គិសនីឡើងវិញ គឺបានរៀបចំរួច រាល់រង់ចាំតែតភ្ជាប់ចរន្តអគ្គិសនីចូលទៅម៉ាស៊ីនបូមទឹកតែប៉ុណ្ណោះ។​កាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣កន្លងមកនេះ៕