ឯកឧត្តម កើត រិទ្ធ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិតដែលទទួលបានពីបណ្តាពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ

4

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិតដែលទទួលបានពីបណ្តាពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែ ដែលអាចស្នេីសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ ខាងមុខនេះ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ដែលមានតំណាងនៃក្រសួងមហាផ្ទៃ, ទីស្តីការ គណៈ រដ្ឋមន្រ្តី, ក្រសួង យុត្តិធម៌ , មហាអយ្យការអមសាលាឧទ្ធរណ៍ ភ្នំពេញ , អគ្គនាយក ដ្ឋាន ពន្ធនាគារ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕