អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ចេញសេក្ដីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯកជូនដល់សពយោធិនពីររូបពលីជីវិតដើម្បីជួយសង្គ្រោះកុមារក្នុងពេលទឹកជំនន់កំពុងតែឡើងខ្លាំង!!!

1

ភ្នំពេញ ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈ ថ្នាក់អនុសេនីយ៍ឯក ជូនសពយោធិនពលីពីររូបដែលពលីជីវិតក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងពេលទឹកជំនន់ឡេីងខ្លាំង។