សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ៤ នាក់ ពាក់ព័ន្ធនឹងករណី(គ្រឿងញៀន) ស្រុកព្រែកប្រសព្វ

0

ខេត្តក្រចេះ ÷ ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ឋនិងករណីគ្រឿងញៀន នៅស្រុកព្រែកប្រសព្វ

.ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលជំនាញក្រុងក្រចេះ និងស្រុកព្រែកប្រសព្វ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចុះធ្វើការបង្រ្កាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំនុចភូមិកំពែង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

.ក្នុងករណីនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៤នាក់ ព្រមទាំងគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។

.បច្ចុប្បន្នកម្លាំង សមត្ថកិច្ច ធ្វើសំណុំរឿងបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បី ចាត់ការ បន្ត តាមនីតិវិធី៕