លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០២ ក្នុងស្រុកកៀនស្វាយខេត្តកណ្តាល

1

(កណ្តាល):នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី៩ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញនាំក្រុមការងារ សហការី បុគ្គលិកវិទ្យុ និងទូរទស្សន៍បាយ័ន នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី ប្រគេនដល់វត្តចំនួន០២ គឺវត្តវត្តកោះប្រាក់ និងវត្តព្រះពុទ្ធអណ្ដែតរង្សី ស្តិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០០ អង្គ។

នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។

ទេយ្យវត្ថុសម្រាប់វត្តកោះប្រាក់

ទទួលបាន៖

០១-អង្ករ២តោន

០២-ត្រីខចំនួន២កេស មាន២០យួរ

០៣-មីចំនួន១០កេសធំ(៦០កេសតូច)

០៤- ត្រីងៀតចំនួន ២០ គីឡូ

០៥- សាច់ក្រកចំនួន២០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន២០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន៤កេស

០៨- កាហ្វេ ចំនួន១០កញ្ចប់ធំ

០៩- តែចំនួន ៤គីឡូក្រាម

១០- ស្ករសចំនួន២បេ

១១- អំបិលចំនួន២បេ

១២- ប៊ីចេងចំនួន២បេ

១៣- ទឹកត្រីចំនួន១០យួ

១៤- ទឹកស៊ីអ៊ីវចំនួន១០យួរ

១៥- សាប៊ូដុំ ចំនួន ៦០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន២០០ឈុត

១៧- ទៀនវស្សា២គូរ

១៨- ប្រេងកូឡា ចំនួន១០ដុំ

១៩- ប្រេងខ្យល់ ចំនួន១០ដុំ

២០- ម៉ាសចំនួន៤០ប្រអប់ មាន២០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន៨កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន២០ ដប

២៣- ស្លាដក់ចំនួន១៩២

២៤- ថវិកាចំនួន៤លានរៀល។

ទេយ្យវត្ថុសម្រាប់វត្តព្រះពុទ្ធអណ្ដែតរង្សីទទួលបាន៖

០១-អង្ករ១តោន

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៤កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស

០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួរ

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ទៀនវស្សា១គូរ

១៨- ប្រេងកូឡា ចំនួន៥ដុំ

១៩- ប្រេងខ្យល់ ចំនួន៥ដុំ

២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន៨

២៤- ថវិកាចំនួន២លានរៀល។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកជូននូវឃីតជាកញ្ចប់ដែលមានជារបស់របរប្រើប្រាស់សម្លៀកបំពាក់មនុស្សចាស់ចែកជូនដល់លោកយាយ លោកតា ដែលបានចូលរួមនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៩នេះ ក្នុងបរិយាកាសរីករាយក្រៃលែង៕