ហួ..សចិត្តមែន ក្មេងប្រុ..ស.អាយុ១៥.ឆ្នាំរំ..លោភកុ..មា..រីអាយុ៦ឆ្នាំបានសម្រេចដឹងដល់ម្ដាយប្ដឹងសមត្ថកិច្ចឃា..ត់ខ្លួន

3

ខេត្តកណ្ដាល ៖ កុមារីអាយុ៦ឆ្នាំម្នាក់ ត្រូវបានក្មេងប្រុសអាយុ ១៥ឆ្នាំចាប់រំលោភរហូតបានសម្រេច លុះបានពីរថ្ងៃក្រោយមកដឹង ដល់ម្ដាយកុមារីរងគ្រោះ ក៏ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនចាត់ការតាមនីតិវិធី ។

ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២២  ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី ចំណុចភូមិ ព្រែកថោង ឃុំ ព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល  ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា កុមារីរងគ្រោះ អាយុ៦ឆ្នាំ(ឆ្នាំកំណើត២៩.០៧.២០១៦) ជនជាតិខ្មែរ មុខរបរ នៅក្នុងបន្ទុកឪពុកម្តាយ  មានទីលំនៅភូមិ ឃុំ កើតហេតុ  ។

ចំណែកក្មេងប្រុសជាជនសង្ស័យឈ្មោះ វ៉ុន សំណាង ភេទ ប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំ កើតហេតុ ។

ប្រភពដដែលបន្តថា នៅមុខពេលកើតហេតុជនរងគ្រោះបានមកលេងក្រោមផ្ទះជនសង្ស័យជាមួយប្អូនជនសង្ស័យឈ្មោះ វ៉ុន ស្រីនិច ភេទស្រី អាយុ ៧ឆ្នាំ បន្ទាប់មកជនសង្ស័យបានបបួលជនរងគ្រោះទៅលេងនៅលើផ្ទះ ជនរងគ្រោះក៏ឡើងទៅលើផ្ទះជាមួយជនសង្ស័យ ពេលទៅដល់ជនសង្ស័យបានស្រាតខោរបស់ខ្លួនឯង បន្ទាប់មកជនសង្ស័យស្រាតខោរបស់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះដេកផ្ងារក្បែរមាត់ទ្វារផ្ទះ រួចជនសង្ស័យបានយកប្រដាប់ភេទខ្លួនដាក់លើប្រដាប់ភេទរបស់ជនរងគ្រោះញុលៗជាច្រើនដងរហូតបានសម្រេច ។

ដល់ថ្ងៃទី១៨កញ្ញា ២០២២ វេលាម៉ោង ៦ព្រឹក ជនរងគ្រោះបានប្រាប់ម្ដាយថាឈឺប្រដាប់ភេទ បន្ទាប់មកម្ដាយជនរងគ្រោះបានសួរនាំជនរងគ្រោះ ពេលសួរនាំដឹងរឿងហេតុហើយ ម្ដាយជនរងគ្រោះបាននាំជនរងគ្រោះទៅមន្ទីរពេទ្យឯកជន នៅភូមិព្រែកបង្កង ឃុំព្រែកតាកូវ រួចម្ដាយជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកលួង កម្លាំងប៉ុស្តិ៍បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី ៕