ចាំមើលថ្នាក់ក្រោមធ្វើបានអត់ ចៅហ្វាយខេត្តកំពង់ស្ពឺ បញ្ជាឲ្យអាជ្ញាធរស្រុក ក្រុង ត្រូវប្រើអំណាចរបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្ត

29

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំនិងដាក់បទបញ្ជាឲ្យ អាជ្ញាធរស្រុក ក្រុង ត្រូវប្រើអំណាចរបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនបាច់សុំយោបល់ខេត្តអោយអស់ព្រោះអីលោក អត់ដែលបានចុះហត្ថលេខា ឬឯកភាពលើលិខិតបទដ្ឋានណាមួយឱ្យបើកល្បែងស៊ីសងទេ។ ដូច្នេះរដ្ឋបាលស្រុក-ក្រុងមានអំណាចគ្រប់គ្រាន់ក្នុងការបង្ក្រាបល្បែងស៊ីសងទាំងអស់នោះដោយមិនបាច់សុំយោបល់ពីខេត្តឡើយ។

លោក វ៉ី សំណាង បានលើកឡើងដូចនេះ បន្ទាប់ពីមានគណៈបញ្ជាការឯកភាពនៃស្រុកមួយ បានសុំមករដ្ឋបាលខេត្តឱ្យមានការណែនាំថា ត្រូវធ្វើយ៉ាងណាគ្រាដែលស្រុករបស់ខ្លួនកើតមានល្បែងស៊ីសងច្រើន ពិសេសនៅតាមទីប្រជុំជន់និងហាងកាហ្វេនានា។ ទន្ទឹមនេះ ល្បែងទាំងនោះ ជាល្បែងអនឡាញមាន ឆ្នោតឡូតូ ជល់មាន់ និងឆ្នោតវៀតណាម ដែលបច្ចុប្បន្ន បាននិងកំពុងពង្វក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយល្បែងទាំងនោះ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺ បានស្តីបន្ទោសថា ចំពោះរឿងល្បែងស៊ីសងក្នុងដែនគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពស្រុក-ក្រុងនីមួយៗមិនគួរនិយាយ ឬសុំយោបល់នោះទេ ក្នុងនាមអាជ្ញាធរដែនដីជួបបទល្មើស ត្រូវតែបង្ក្រាបដោយមិនសុំយោបល់ខេត្តនោះទេ ព្រោះខេត្តមិនដែលបានសញ្ញេ ឬចុះហត្ថលេខាឱ្យបើកអនឡាញឆ្នោតឡូតូ ជល់មាន់ឡើយ។ លោកក៏បានសុំឱ្យអាជ្ញាធរស្រុក-ក្រុងមើលលិខិត ឯកសាររបស់អ្នកបើកល្បែងទាំងអស់នោះ តើមានកស៊ីញ្ញេ ឬចុះហត្ថលេខាឯកភាពពីរដ្ឋបាលខេត្តដែរឬទេ។ ពាក់ពន្ធ័នឺងការបើកល្បែងអនឡាញនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាក់ពីជំហរមិនចូលរួមថាលោកមិនចូលចិត្តល្បែងស៊ីសងពាលាអាវ៉ាសែអ្វីនោះទេ ហើយបើកើតមានអាជ្ញាធរស្រុក-ក្រុងត្រូវតែបង្ក្រាបដោយមិនត្រូវយោគយល់ និងលើកលែងឡើយ ហើយកុំសុំយោបល់ រួចប្រើទៅ ប៉ូលីស ប៉េអឹម ដែលស្ថិតក្នុងដែនគណៈបញ្ជាការឯកភាព ដឹកនាំធ្វើទៅដើម្បីភូមិ-ឃុំ មានសុវត្ថិភាព៕