កម្លាំងកងរាជអាវុតហត្ថស្រុកព្រៃនប់ចាប់ខ្លួនជនសង្ស័យ១ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន…

53

ខេត្តព្រះសិហនុ÷ តាមការចង្អលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី  មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុក

នៅវេលាម៉ោង18 និង50នាទីថ្ងៃទី03 ខែកុម្ភ: ឆ្នាំ2022  បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយកន្លែងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

ឈ្មោះ តឹក ច្រច ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន

ម្សៅសថ្លាចំនួន ០១កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងដែកកេះជក់ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី។