ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ!!!

50

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍  បានចេញសេចក្ដីណែនាំដល់បណ្ដាក្រុមហ៊ុនទូរសព្ទទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យបញ្ឈប់សេវាខ្ចីលុយ ។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយរបស់ខ្លួនថា ការធ្វើរបៀបនេះគឺដើម្បីចៀសវាងកុំឲ្យមាន ការភាន់ច្រឡំផ្សេងៗក្នុងគោលដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ។

 

ការលើកឡើងបែបនេះរបស់ក្រសួងប្រៃសណីយ៍គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ”យាយ គុំទឹកឆា” បានថ្លែងរិះគន់ជាសាធារណៈដោយចោទក្រុមហ៊ុន smart ថាបានកាត់លុយរបស់គាត់ដោយគ្មានមូលហេតុ ចូលទៅក្នុងសេវាខ្ចីលុយបើទោះបីគាត់មិនបានខ្ចីនោះ ៕