Update: ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ករណីជនសង្ស័យទៀប ធួក ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ

28

ខេត្តកំពង់ធំ ៖ លោកប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានបញ្ជាក់អោយនារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា ជនល្មើសទៀប ធួក ដែលជាឈ្មួយដឹកផលអនុផលព្រៃឈើ ដែកត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាងផលអនុផលព្រៃឈើនោះ គឺមន្ត្រីជំនាញកំពុងរៀបចំឯកសារ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងហើយ ។

ក្នុងប្រត្តិការបង្ក្រាបជនល្មើសខាងនេះកាលពីម្សិលមិញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ មានការចូលរួម និងសហការណ៍ដឹកនាំដោយ លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាប កម្លាំងអាវុធហត្ដខេត្តកំពង់ធំ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ  ។

លោកតិប ញាតា នាយអធិការខាងជើងបឹងទន្លេសាបបានអោយដឹងតាមរយះទូរស័ព្ទថា បញ្ហាខាងលើនេះ មន្ត្រីមូលដ្ឋាន ផ្នែកកសិកម្មបានអនុវត្តតាមនិតិវិធីបញ្ជូនសំណុំរឿងទៅតុលាការវាជារឿងត្រឹមត្រូវហើយ ក្នុងនាមលោកជាថ្នាក់ជាតិជួយជំរុញ ប្រសិនជាមិនធ្វើតាមនិតិវិធីទេ ខាងមន្ត្រីជំនាញខាងជើងបឹងទន្លេសាប និងរៀបចំឯកសារ និងសំណុំរឿងបញ្ជូនទៅតុលាការជាធរមាន។

នាយអធិការខាងជើងបឹងទន្លេសាបបានបន្តថា បើខាងមន្ទីរបានកសាងសំណុំរឿងហើយ ជាករណីប្រមូលនឹងដឹកជញ្ជូនផលអនុផលព្រៃឈើ ក្នុងមាត្រា ៩៨ នៃច្បាប់ព្រៃឈើ បានបែងចែកត្រង់ចំណុចមិនរាងចាលទេ លើកទី១ ពិន័យធម្មតា ទៅតាមទំហំផលអនុផលព្រៃឈើ  ទី២ ពិន័យគុណមួយជា២ លើកទី៣ គុណទៅតាមនឹងនៃច្បាប់ព្រៃឈើ ។

នាយអធិការខាងជើងបឹងទន្លេសាបបានបន្ថែមថា ចំពោះជនល្មើសទៀប ធួកនេះ គឺជាករណីមិនរាងចាលសោះ ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ ជនល្មើសខាងលើនេះបានប្រព្រឹត្តប្រមូល ផលអនុផលព្រៃឈើ ត្រង់ចំណុច ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុកបានដុតបំផ្លាញវត្ថុតាង រួមទាំងគម្រាមសមត្ថកិច្ចជំនាញផងដែរ ។

បើយោងតាមដីការកោះហៅ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ «យើង ពៅ សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ -បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៦៧៦ ចុះថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២១ ។ -បានឃើញ ដីកាដំណោះស្រាយលេខៈ ២១៣១/៦០២២ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលបញ្ចូន មកជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទៀប ធួក ភេទប្រុស អាយុ ៤៨ ឆ្នាំ និងឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ពីបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងបទបំផ្លាញវត្ថុតាងព្រៃឈើ” ប្រព្រឹត្តនៅ ភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែល មានចែងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និងមាត្រា៩៧ កថាខណ្ឌ១ ចំណុច៤ នៃច្បាប់ស្តី ពីព្រៃឈើ»។

យោងតាមអោយដឹងពីមន្ត្រីជំនាញបានអោយដឹងថា ការឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3A-0146 កំពុងដឹកជញ្ជូនអុសចម្រុះចំនួន ២៤ស្ទែរ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកា (៤៨៦១៥៣-១៤០៦២២១) ស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ចំពោះវត្ថុតាងមានៈរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្ទៃមេឃពាក់ស្លាកលេខៈភ្នំពេញ 3A-1046 និងអុសចម្រុះចំនួន ២៤ស្ទែ ត្រូវបានរឹបអូសយកកាន់ទីចាត់ការអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ។

យោងតាមប្រភពច្បាប់ការណ៍ថា ប្រភពព័ត៌មានថា ឈ្មោះ ទៀប ធួកនេះ កន្លងមកមន្ត្រីជំនាញបានកសាងសំណុំរឿងជាហូហែរ ដូចជាស្រុកសន្ទុក រាប់ភ្លេច និងស្រុកស្ទោង ?៕