តើលោក វ៉ាន់ ជើងខ្លាំងបើកបនល្បែងសុីសងជល់មាន់នឹងអាប៉ោង ប្រចាំស្រុកស្ទឹងត្រង់ មានខ្នងបង្អែកធំប៉ុណ្ណាបានអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាប.?

172

ខេត្តកំពង់ចាម ÷ ប្រភពច្បាស់ការពីប្រជាពលរដ្ឋបានរាយការណ៍មកសាព័ត៌មានយើងខ្ញុំឱ្យបានដឹងថា÷ បុគ្គលឈ្មោះ វ៉ាន់ ម្នាក់នេះបើកទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មានទីតាំងសម្រាប់ផ្លាស់ប្ដូរលេងមាន 3.កន្លែង.ទីតាំងទី1.នៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិគីឡូ3 (ទីតាំងទី2)នៅភូមិអណ្ដូងស្វាយ (ទីតាំងទី3) នៅភូមិព្រះ ទីតាំងល្បែងដ៍ធំ ក្នុងចំការស្វាយចន្ទី គេបានចល័តផ្លាស់ប្ដូរទៅវិញទៅមកទាំង 3.ភូមិនេះ ស្ថិតនៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅតែបន្តបើកលេងបានយ៉ាងរំភើយ! អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនចុះទប់ស្កាត់នឹងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះសោះឡើយ។

ប្រភពដដែលបន្តទៀតថា÷ ម្ចាស់ទីតាំងខាងលើនេះ កំពុងគៀងគរប្រមូលផ្ដុំបក្សពួកមកជួបជុំ!លេងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់នៅក្នុងទឹកដី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានយ៉ាងរំភើយ! ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៅលើអាជ្ញាធរមានសមត្ថកិច្ចថា បើកភ្លើងខៀវអោយម្ចាស់ទីតាំងមួយកន្លែងនេះប្រហែលបានលាភសក្ការៈ ពីម្ចាស់ទីតាំងមួយនេះហើយមើលទៅ ទើបទីតាំងនេះហ៊ានបើកលេងស្រែកហ៊ោកញ្ជ្រាវយ៉ាងត្រហឹង ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា គ្រឿងញៀន និង ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។,..

ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស ឧត្តមសេនីយ៍ទោ ឯម កុសល ជាស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងជំនាញ ចុះធ្វើការត្រួតពិនិត្យនិងសាវជ្រាវដើម្បីបង្រ្កាប!ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់របស់ បុគ្គលឈ្មោះ វ៉ាន់ ម្នាក់នេះកំពុងតែបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យខានតែបានផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

ចេញផ្សាយ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២