ខ្នងវាលជាតំបន់ទេសចរណ៍ផ្សងព្រេងដ៏ចាប់អារម្មណ៍ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ក្នុងភូមិសាស្ត្រ ភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

42

ភាពស្រស់ស្អាតទីនោះ មានគ្រប់រដូវកាលជាមួយចំការស្រល់ និងវាលស្មៅបៃតងខ្ចី ទឹកជ្រោះដាតូ  យាយម៉ៅ ឆាយខ្នាញ និងអូរត្រជាក់ចិត្ត កាន់តែពិសេសយើងអាចរីករាយជាមួយថ្ងៃរះ ថ្ងៃរៀបលិច ធម្មជាតិ និងជីវចម្រុះជាច្រើន។ ដើម្បីបានទៅដល់ទីនោះ ដោយចំណាយពេលវេលាប្រមាណ៦ម៉ោង ទាំងការធ្វើដំណើរដោយ គោយន្ត និងថ្មើរជើង ។

#ទេសចរណ៍ ធម្មជាតិ

Credit: Solo Landscapes

ប្រភព #ក្រសួង បរិស្ថាន