កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ជនសង្ស័យ ០២នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសារក្លែងលើរថយន្ត

104

ខេត្តរតនគិរី ៖ ក្រុងបានលុងនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២មានករណីប្រើប្រាស់ឯកសារសាធារណៈក្លែងមួយបានកើតឡើងបង្កដោយជនសង្ស័យចំនួន ០២នាក់៖

១.ឈ្មោះ ឡុង សារ៉េត   ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(BNN) រស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។

២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោងកើតហេតុ ជនសង្ស័យឈ្មោះ ឡុង សារ៉េត បានជិះរថយន្តមួយគ្រឿងម៉ាកNISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ទៅឈប់នៅផ្សារទំនើបស៊ីត្រា កម្លាំងជំនាញគយ និងរដ្ឋាករសាខាខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្តខាងលើឃើញថាគ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ។

ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រតនគិរី និងមានការសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ឲ្យជំនាញការិយាល័ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តរតនគិរីឃាត់ខ្លួនជន សង្ស័យខាងលើយកមកធ្វើការសាកសួរ រួចក៍បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះលី លីន ដែលជាប់ពាក់ព័ន្ធករណីខាងលើមកធ្វើការសាកសួរតាមនីតិវិធី និងបានចាប់យកវត្ថុតាងរួមមាន: ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយចំនួន ០១សន្លឹក  ប័ណ្ណសម្គាល់ការបង់ពន្ធចំនួន ០១សន្លឹក  វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះចំនួន ០១សន្លឹក។បច្ចុប្បន្នការិយាល័យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕