សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយឡានចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែចង្កូត

31

នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធដោយមិនចាំបាច់កែពីចង្កូតស្ដាំទៅចង្កូតឆ្វេងនោះឡើយ ដូច្នេះអ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។

ត្រង់ចំនុចនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ង.ន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះ មិនអនុញ្ញាតដាច់ខាតនូវការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះ ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុន្នោះ។

សម្តេចញ្ជាក់យ៉ងនេះថា “ឥឡូវខ្ញុំយល់ស្រប ជាមួយនឹងសំណូមពររបស់បងប្អូន បងប្អូនត្រូវចូលមកបង់ពន្ធ បងប្អូនមិនចាំបាច់ប្ដូរចង្កូតទេ សម្រាប់អ្នកដែលមិនទាន់បានប្ដូរ។ អ្នកដែលបានដូរហើយ គឺអោយវាចប់ទៅ ដើម្បីយើងមានឡានចង្កូតឆ្វេងប្រើនឹងគេ តែអ្នកដែលមិនទាន់បានដូរ ត្រូវចូលមកបង់ពន្ធ រួចហើយក្រសួងសាធារណការត្រូវចេញផ្លាកឲ្យគេ”។ ជាមួយគ្នានោះសម្ដេចបញ្ជាក់ដែរថា សុពលភាពនៃការបង់ពន្ធនេះ គឺបញ្ចប់ត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

បើតាមសម្ដេចតេជោ ហ៊ុន សែន “ចា..ប់ពីថ្ងៃស្អែកទៅរថយន្ត ដែលនាំចូលថ្មីជាចង្កូតស្តាំ មិនឲ្យបង់ពន្ធ ហើយក៏មិនឱ្យប្ដូរចង្កូតដែរ ហើយចា..ប់យកតែម្ដង ចាំបាច់និយាយអីទៀត គឺចា..ប់យកតែម្ដង។ ខ្ញុំអនុញ្ញាតនេះ គឺអនុញ្ញាតក្នុងរង្វង់រថយន្តចង្កូតស្ដាំ ដែលកំពុងធ្វើចរាចរណ៍នៅលើទឹកដីកម្ពុជាតែប៉ុណ្ណោះ សុំស្ដាប់ឱ្យច្បាស់ ទាំងនគរបាលយុត្តិធម៌ អាវុ.ធហត្ថ និងគ្រប់ផ្នែកទាំងអស់ត្រូវចាំឲ្យច្បាស់”៕