លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំក្រុមការងារអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចុះ បើកដំណើរ.ការ.ការដ្ឋានផ្លូវចា.ក់ក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម

35

ភ្នំពេញ៖អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសទិវាមឆ្ឆជាតិកាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០២២ នៅអាងត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កាលពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញប្រចាំខេត្តបន្ទាយមានជ័យ រួមជាមួយអ្នកបច្ចេកទេសរបស់ក្រសួង មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងដាក់ឲ្យដំណើរ.ការ.ការដ្ឋានផ្លូវចា.ក់ក្រាលកៅស៊ូ លើខ្នងទំនប់មេអាងទឹកត្រពាំងថ្ម លើប្រវែងសរុប ២១ គីឡូម៉ែត្រ (ដែលតាមសំណើរមានត្រឹមតែ ៩,៨ គីឡូម៉ែត្រ ) ពីចំណុចទីតាំង ពីព្រំប្រទល់ឃុំពន្លៃ ដល់ព្រំប្រទល់ឃុំណាំតៅ ស្រុកភ្នំស្រុក ។

ក្នុងប្រត្តិបត្តិការនេះ ក្រសួងបានប្រើប្រាស់គ្រឿ.ងចក្រធុនធ្ង.ន់ សរុបចំនួន ៣៧ គ្រឿ.ងរួមមាន ៖

-នីវីលរ័ ៣ គ្រឿ.ង

-រ៉ូឡូ ៦ គ្រឿ.ង

-អេចស្កាវ៉ាទរ័ ១៥ គ្រឿ.ង

-រថយន្តបែន ១០ គ្រឿ.ង

-ឡានទឹក ៣ គ្រឿ.ង ។

គ្រឿ.ងចក្រទាំងអស់នេះ មកដល់ការដ្ឋានជាបណ្តើរៗ តាំងពីយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះ ៕