ឯកឧត្តម ផៃ ប៊ុនឈឿន តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវអំពីដំណើរការ ការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងផែនការសកម្មភាព អនុវត្តចលនាប្រឡងប្រណាំងឆ្នាំ២០២២

45

កំពង់ឆ្នាំង៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដល់គ្រប់អង្គភាពមន្ទីរបរិស្ថាន តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ អំពីដំណើរការ និងនីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងផែនការសកម្មភាព ក្របខណ្ឌពេលវេលាសម្រាប់អនុវត្តចលនាប្រឡងប្រណាំងឆ្នាំ២០២២ និងណែនាំអំពីរបៀបបំពេញឯកសារ និងលក្ខខណ្ឌតម្រូវ ដើម្បីចូលរួមឲ្យបានទាន់ពេលវេលា។

នាឱកាស ឯកឧត្តម ផៃ ប៊ុនឈឿន ក៏បានផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងរដ្ឋបាលទំនើប ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការអភិរក្សជីវចម្រុះក្នុងខេត្ត ការអភិវឌ្ឍដោយនិរន្តរភាព ការគាំទ្រដល់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អ។