សៀវភៅមានចំណងជើងថា «គូព្រេងមិនព្រាត់» និពន្ធដោយ សម្តេចតេជោ ហ៊ុន សែន បកប្រែជាភាសារចិន ត្រូវបានដាក់លក់បាន ១ ៥០០ច្បាប់ ក្នុងរយ:ពេលដ៍ខ្លី

46

សម្តេចតេជោ ហ៊ុន សែន ៖ «កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសារមានខ្មែរអង់គ្លេស និងចិន។ សម្រាប់ការបោះពុម្ពជាភាសារចិន គឺរ៉ាប់រងដោយសមាគមសម្ពន័្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។

ជាការគួរឱ្យភ្ញាក់ផ្អើល និងសូមកោតសរសើរដែលសៀវភៅភាសារចិនត្រូវបានដាក់លក់បាន ១ ៥០០ច្បាប់ ក្នុងរយ:ពេលដ៍ខ្លី

ដែលបានចំណូល ៧ ៥០០ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ ៥ដុល្លារ។

សូមអរគុណ លោកពុង ខៀវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារហើយខ្ញុំនឹងប្រើថវិការនេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន»