តារាសម្តែងអ្នកនាង សូ ដានីតា ទ្រាំលែងបាននៅការកុហកពីកូនបំណុល បានទម្លាយអត្តសញ្ញាណរបស់បុគ្គលម្នាក់ជាកូនបំណុលជិត ២០ម៉ឺនដុល្លារមិនព្រមសង។ មិនតែប៉ុណ្ណោះ អ្នកនាងបានសរសេរថា មានតារាសិល្ប:ល្បីៗមិនក្រោម ១០នាក់ទេ ដែលទូរស័ព្ទទៅសុំខ្ចីលុយផងដែរ ។
នៅលើគណនីFacebookរបស់អ្នកនាងឈ្មោះ So Danita កាលពីយប់ម្សិលមិញបានបង្ហោះខ្លឹមសារខ្លីភ្ជាប់នឹងរូបថត សំដៅលើបុគ្គលម្នាក់ឈ្មោះ ឈុន ដារ៉ា មានគណនី Facebookឈ្មោះ Mark atree ឲ្យចូលខ្លួនមកដោះស្រាយបំណុលលុយជិត ២០ ម៉ឺនដុល្លារ ។
រីឯកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង សូ ដានីតា ក៏បានបង្ហោះខ្លឹមសារដែរថា មួយរយ:នេះមានតារាល្បីមិនក្រោម១០នាក់ទេដែលតេទៅខ្លីលុយខ្លួន ។
អ្នកនាង សូ ដានីតា រៀបរាប់ថា ៖កុំខំ កុំអួត អ្នកល្បី អ្នកអួត ហាយសូក្នុងសិល្បៈ តារាល្បីហាយសូរកន្លងមកបច្ចុប្បន្ន មិនក្រោម10នាក់ទេ ដែលតេមកខ្ចី ចងការ ឆក់លុយខ្ញុំៗមិនទាន់អួត១មាត់ផង ! ស្ងាត់ៗ ប្រយត្ន័ខ្មាស់គេ និយាយចង់ហែកទេ តែលើសពេក ទើបសរសេរអោយដឹង គុណខ្លះ
ទ្រាំយូរហើយ ! ទុកមិនចំណេញ ដកចេញមិនខាត ! ។