ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យមើលសកម្មភាពក្រុមយុវជន គ.២៧៨ នៅស្រុកកោះសូទិន

17

កំពង់ចាម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញចុះពិនិត្យមើលសកម្មភាពក្រុមយុវជន គ.២៧៨ ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ជាប្រធានក្រុម ក្នុងការចុះ “យុទ្ធនាការឃោសនាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ព្រមទាំងការបញ្ចាំងខ្សែភាពយន្តរម្លឹកអំពីរបបប្រល័យពូជសាសន៍” នៅទូទាំងឃុំចំនួន ៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

រូបថត៖ ខឹម សុវណ្ណារ៉ា