អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញលិខិតកោះហៅជាលើកទី២ មនុស្សប្រុសស្រីចំនួន១១នាក់ ចូលខ្លួនឆ្លើយបំភ្លឺ បើសាមីខ្លួននៅតែគេចវេស អង្គភាពនឹងចេញលិខិតបញ្ជាឱ្យចូលខ្លួន…

61

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ បានចេញលិខិតកោះហៅជាលើកទី២ ចំពោះមនុស្សប្រុសស្រីចំនួន១១នាក់ ។ នេះបើយោងតាមលិខិតកោះហៅ ដែល ACU ផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះ ។

ACU ព្រមានថា ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះ ពោលគឺ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុននេះ ទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន ៕