កំពុងធ្វើដំណើរតាមផ្លូវខ្សែភ្លើងដាច់ធ្លាក់ទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យ ដួ ល រង របួ សមនុស្ស៣នាក់នៅស្រុករមាសហែក

36

ខេត្តស្វាយរៀង ៖ លោកប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅម្នាក់និងមនុស្សប្រុសស្រី២នាក់ទៀតបានរងរបួសដោយសារតែខ្សែភ្លើងដាច់ធ្លាក់តាមផ្លូវបណ្ដាលឱ្យទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូដួលច្រងាប់ច្រងិល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភូមិស្វាយទន្ទឹម ឃុំត្រពាំងស្ដៅស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះដែលរងរបួសទី១-មានឈ្មោះវង្ស ពេទ្យ អាយុ៥៧ឆ្នាំ មុខរបរ ប្រធានមណ្ឌលសុខភាពត្រពាំងស្ដៅ រស់នៅស្រុករមាសហែកត្រូវខ្សែភ្លើងឆក់ដៃ។

ទី២-ឈ្មោះព្រំ សុម៉ាលី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្ដៅ  ស្រុករមាសហែក របួសស្រាល និងទី៣-ឈ្មោះព្រំ ណាត ភេទប្រុស អាយុ ២៣ ឆ្នាំមុខរបរកសិករ រស់នៅភូមិត្រពាំងរុនទី៣ ឃុំចន្ត្រីស្រុករមាសហែក របួសស្រាល។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានមនុស្សប្រុសស្រី៣នាក់បានធ្វើដំណើរដោយជិះម៉ូតូតាមដងផ្លូវ ហើយខណៈកំពុងបើកម៉ូតូស្រាប់តែមានខ្សែភ្លើងបានដាច់ធ្លាក់មកលើបណ្ដាលឱ្យទាក់កមនុស្សនិងទាក់ដៃចង្កូតម៉ូតូឆក់ដួលច្រងាប់ច្រងិលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ក្រោយមកអ្នករងរបួសទាំង៣នាក់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងស្ដៅ ស្រុករមាសហែកផងដែរ៕