និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើ..ងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអ.ត្តឃាត( បា.ញ់សម្លា.ប់ ខ្លួនឯង នៅសៀមរាប,,,

106

សៀមរាប ៖ ហេតុការណ៍នេះ បានកើតឡើង នៅ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ និស្សិតច្បាប់ម្នាក់ បានយកកាំភ្លើ.ងរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត( បា.ញ់សម្លា.ប់ ខ្លួនឯងត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា។

ជនរង.គ្រោះឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ សមត្ថកិច្ចបន្តថា រឿងហេតុ គឺជនរងគ្រោះ កំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប លុះរហូតដល់វេលាម៉ោង ២០ និង ៥០ នាទី ថ្ងៃទី ខែ ឆ្នាំដដែលស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា ៩ ភេទប្រុស មិនស្គាល់ត្រកូល ( ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ) ដោយ ឈ្មោះ រតនា បានទុកអា.វុធនៅលើកៅអីអង្គុយ នៅក្បែរជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមនោះជនរងគ្រោះ បានយកកាំ.ភ្លើងខ្លី អាមេបញ្ចូលគ្រាប់ បា.ញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុតែម្តង។

តាមការបំភ្លឺ របស់ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុកជនរង.គ្រោះ បានឲ្យដឹងប្រាប់ថា នៅអំឡុងដើមខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួនបានទទួលមរណ..ភាពកូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លា..ប់ខ្លួន ពីរដងមកហើយ។ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រងាប់អារម្មណ៍ជាប្រចាំថ្ងៃ។

កន្លងមកកូនប្រុសរបស់ខ្លួនធ្លាប់បានទៅចូលរួមបា..ញ់អាវុ.ធគ្រាប់ពិតនៅទីលានជាច្រើនលើក។ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួនបានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង ១៩ និង ៣០ នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំណែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់ គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។

ខណៈពេលកំពុងផឹកនោះកូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះ ព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់។

ជាក់ស្ដែងនៅវេលាម៉ោងប្រហែល ២១ និង ០០ នាទី ខណៈពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែលឺសូរសំឡេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុសឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម។ រូបខ្លួនបានលើកជួយសង្គ្រោះកូន ប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ។ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញហើយចេញទៅបាត់។ សមត្ថកិច្ចបន្ថែមថា យោងតាមបំភ្លឺរបស់ឪពុកជនរងគ្រោះ និងការសន្និដ្ឋានរបស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ,ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញបានឲ្យដឹងថា ករណីខាងលើនេះ ជាករណី អត្តឃាត ( បាញ់សម្លាប់ខ្លួន )។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។

ចំណែកវត្ថុតាង( អាវុធG-Lock17 )ត្រូវបានកម្លាំងបច្ចេកទេសធ្វើការចាប់យក ទៅរក្សាទុក។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ជាអាវុធហត្ថនៅរាជធានីភ្នំពេញ និងជាអង្គរក្សរបស់ភរិយាលោកឧកញ៉ា ហុង ពីវ។  សមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះ ឱ្យបានល្អិតល្អន់ថែមទៀត៕