#កំពង់ឆ្នាំង÷ សកម្មភាពដឹងជញ្ជូនលៀសខុសច្បាប់ដែលត្រូវបានហាមឃាតនិងច្បាប់ជល់ផល នៅតែគឃ្លើនមិនខ្លាចច្បាប់ ឬមួយក៏ដូចពាក្យចាស់ពោលថា÷(បើចោរស្រុកមិនអោយដៃ ចោរព្រៃក៏មិនហ៊ានដែរ) យោងតាមប្រភពពីប្រជាពលរដ្ឋលនេសាទតាមលក្ខណៈគ្រួសារបានប្រាប់ដល់អង្គភាពព័ត៌មានយើងឪ្យដឹងថា÷
លៀសដែលគេដឹកជញ្ជូនគឺជាលៀសតូចៗជាលៀសប្រភេទបន្តពូជ ដែលបានត្រូវហាមឃាតដោយច្បាប់ ដែលក្រុមឈ្មួញបញ្ជាទិញយកទៅគិនធ្វើជាចំណីសត្វ ដោយដឹកជញ្ជូនពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ. ខេត្តពោធិ៍សាត់.
យកមកឡើងនៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នៅចំណុចមាត់ទឹកជើងកំពុង ជារៀងរាល់ថ្ងៃ ដោយមន្ត្រីជលផលមិនអើពើរទោះបីជាអ្នកសារព័ត៌មានជូនដំណឹងនូវសកម្មភាពទាំងនោះក៏ដោយ ម្យ៉ាងទៀតការដឹកជញ្ជូនលៀសទាំងនេះអាចដឹកជញ្ជូនមកបានដូចចេះបំបាំងកាយទើបមន្ត្រីជំនាយទាំងនោះមើលមិនឃើញហាក់បីដូចជាត្រូវថ្នាំសណ្ដំដេកលង់លក់មិនខ្ចីក្រោក។
ជាក់ស្ដែងនៅថ្ងៃទី ២២ ២៣ ២៤ អង្គភាពយើងខ្ញុំបានទទួលនូវប្រភពព័ត៌មានទាំងនេះ និងបានរាយការណ៍ជូនទៅដល់មន្ត្រីជំនាញជលផលពាក់ព័ន្ធនៅក្នុងឃុំឆ្នុកទ្រូ តែបែរជាស្ងាត់ឈឹងមិនមានវិធានការទប់ស្កាត់សោះឡើយទើបអង្គភាព VPN យើងធ្វើការផ្សព្វផ្សាយជូនដំណឹងទៅដល់លោកប្រធានមន្ទីរខេត្តកំពង់ឆ្នាំង
ក៏ដូចជាលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។
មេត្តាជ្រាបជាព័ត៌មានដើម្បីមានវិធានការទប់ស្កាត់ការឡើងលៀសនៅចំណុចឃុំឆ្នុកទ្រូនេះ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា នូវការដឹកជញ្ជូនលៀសទាំងនេះ ព្រោះការរុករកលៀសប្រភេទតូចៗនេះធ្វើទៅបាន គឺរកបានដោយសារការនេសាទប្រើប្រាស់នៅម៉ាស៉ីនទូកធំៗដែលអាចកាវដល់ជំរៅជ្រៅដល់បាតទន្លេ ដែលជាហេតុបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អេកូឡូស៊ីនៅក្នុងបាត់បឹងទន្លេសាប
និងបង្កផលប៉ះពាល់ដល់រដូវត្រីពងកូន ។ល។
ជុំវិញនូវការចុះផ្សាយព័ត៌មានខាងលើអង្គភាពព័ត៌មាន vpn tv online យើងរង់ចាំការស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន។សូមអរគុណ