ខេត្តពោធិ៍សាត់៖មានការលើកឡើងតាមបណ្ដាញសង្គមថា មានទីតាំងប៉ុស្តិ៍ជជុះ មួយកន្លែងកំពុងកាក់គបយ៉ាងខ្លាំង។
សេចក្ដីរាយការណ៍ដដែលបានលើកឡើងថា ទីតាំងប៉ុស្តិ៍ ជជុះមួយកន្លែង ដែលមានឡានផ្លាកលេខនគរបាល បានធ្វើសកម្មភាព កាក់ឡានដឹកខ្សាច់ គ្រប់ប្រភេទដើម្បីឲ្យ បង់លុយមួយឡាន៧មុឺនរៀលឡើងទៅ ដោយមិនញញើតអ្វីទាំងអស់។
សេចក្ដីរាយការណ៍ដដែលបន្តថា ករណីបែបនេះ
គេនៅពុំទាន់ដឹងថា ជាសមត្ថកិច្ចជំនាញខាងណានោះឡើយទេ ខណៈអាជ្ញាធរខេត្តមួយនេះរក្សាភាពស្ងប់ស្ងាត់។
សូមបញ្ជាក់ ទីតាំងប៉ុស្តិ៍ជជុះនេះ ផ្លូវជាតិលេខ៥៥ គីឡូ៥៧ ព្រំប្រទល់ស្រុកក្រវ៉ាញនិងស្រុកវាលវែង។
ទោះជាយ៉ាងណាគេមិនទាន់ឃើញមានការប្រតិកម្មនិងឆ្លើយបំភ្លឺពីអាជ្ញាធរខេត្តពោធិ៍សាត់នៅឡើយរហូតដល់ម៉ោងផ្សាយនេះ៕SRP