សមយុទ្ធនាគមាសឆ្នាំ២០២៤ ប្រារព្ធពិធីបើក ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» នៅភ្នំជុំសែនរីករាយ

14

ខេត្តកំពង់ឆ្នាំង ៖ កងយោធពលខេមរភូមិន្ទ កម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើក «សមយុទ្ធនាគមាសឆ្នាំ២០២៤» ជាផ្លូវការ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» និងស្តិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤៕