លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់

13

នាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ដើម្បីចូលរួមផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ក្មួយៗកុមារកំព្រា ចំនួន ១៣២នាក់ ដែលបាន និងកំពុងស្នាក់នៅរៀនសូត្រក្នុងមណ្ឌល ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា ដែលលោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគល់ជូនមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ១តោន សៀវភៅសរសេរ ចំនួន ១ ២០០ក្បាល ទឹកបរិសុទ្ធ ចំនួន ៤០០យួរ នំធុង ចំនួន ៥ធុងធំ និងសាប៊ូបោកខោអាវ ចំនួន ១០ធុង៕