រន្ទ ះបា.ញ់.ស.ម្លា.ប់ពលរដ្ឋម្នាក់ និង.រង.របួស.ម្នាក់នៅស្រុកពួក

18

ខេត្តសៀមរាប៖យ៉ាងហោចណាស់ពលរដ្ឋម្នាក់បានស្លា.ប់និងម្នាក់ទៀតបានរង.របួសក្នុងហេតុការណ៍គ្រោះធម្មជាតិដោយរន្ទ ះបា..ញ់នៅរសៀលថ្ងៃនេះ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៤០នាទី ត្រង់ចំណុចត្រពាំងក្បាលក្របី ស្ថិតក្នុងទឹកដី ភូមិរំដួល ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថា នៅរសៀលថ្ងៃមិញនេះ
មានភ្លៀងខ្យល់ និងផ្គររន្ទះបាញ់បណ្ដាលឲ្យស្លាប់ជនរងគ្រោះម្នាក់និងរបួសធ្ងន់ម្នាក់គឺ:

ជនរងគ្រោះទី១ ឈ្មោះ កុក មិនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (ស្លាប់នៅនឹងកន្លែង)។
ជនរងគ្រោះទី២ ឈ្មោះ នៅ ចាន់ ហៅណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ជុំគ្នា (រងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពួក)។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍: ជនរងគ្រោះមានគ្នា៣នាក់ (ម្នាក់ទៀតជាឪពុកឈ្មោះ តិត កុក អាយុ៥៣ឆ្នាំ) កំពុងពុងព្យួរស្រែគោយន្តកន្ត្រៃ ខណ:នោះឪពុកជាអ្នកភ្ជួរហើយ២នាក់ខាងលើឈរមើល មានភ្លៀងនិងរន្ទះបាញ់តែម្ដង។ ក្រោយហេតុការណ៍ឪពុកបានរត់មកហៅបងប្អូននៅក្នុងភូមិរំដួល ចម្ងាយប្រហែល២០០០ម៉ែត្រដើម្បីទៅជួយសង្គ្រោះដឹកជនរងគ្រោះមកមណ្ឌលសុខភាពឃុំរើល តែជនរងគ្រោះម្នាក់បានស្លាប់ និងម្នាក់របស់ធ្ងន់កំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកពួក៕