សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តែងតាំងមន្ត្រីគយ ជាន់ខ្ពស់ ចំនួន២រូបឲ្យកាន់មុខតំណែង

12

ភ្នំពេញ៖សម្ដេចអធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ សម្រេចតែងតាំងមន្ត្រីគយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន២រូប។

អនុក្រឹត្យនេះធ្វើឡើង ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

១-លោក នូ ស៊ីថា ជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

២-លោក អន ស៊ីនួន ជាប្រធាននាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕SRP