សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១​ ខែឧសភា ឆ្នាំ២០២៤ ករណី​សំណុំរឿង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ​ម្នាក់​ទៀត​ឈ្មោះ រ៉េត សុធីដា ភេទស្រី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ​ពីបទល្មើស “ឆបោកមានស្ថានទម្ងន់ទោស នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤

8

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១​ ខែឧសភា ឆ្នាំ២០២៤ ករណី​សំណុំរឿង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា) ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ​ម្នាក់​ទៀត​ឈ្មោះ រ៉េត សុធីដា ភេទស្រី មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ​ពីបទល្មើស “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមាន​ការចាត់តាំង)” នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

​អ្នក​នាំពាក្យ​សាលាដំបូងខេត្តសៀមរាប បញ្ជាក់ថាករណីសំណុំរឿង​ខាងលើ ​កំពុងចាត់ការដោយយក​ចិត្ត​ទុកដាក់​ខ្ពស់ ច្បាស់លាស់ តម្លាភាព និងយុត្តិធម៌បំផុត។