ករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ អាជ្ញាធរអត់មានវិធានការលើឧកញ៉ាអ្នកប្រព្រឹត្ត

8

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម មិនមានវិធានការតាមផ្លូវច្បាប់ណាមួយ ទៅលើឧកញ៉ា ដែលបានចាក់ថ្មចូលទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ នោះទេ។ ការដែលមិនចាត់វិធានការយ៉ាងដូច្នេះ ធ្វើឲ្យឧកញ៉ារូបនេះ មិនខ្លាចនិងផ្លូវច្បាប់នោះឡើយ ហើយអ្នកផ្សេងទៀតអាចយកគំរូតាម។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទបញ្ចប់វិធានការរដ្ឋបាលស្ដីពីការកកាយថ្មចេញពីផ្ទៃទន្លេនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាជ្ញាធរខេត្តកំពង់ចាម បានអះអាងថា
ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យ អាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ៕SRP