សម្តេចប្រធានរដ្ឋសភាអញ្ជើញទទួល អំណោយឧបករណ៍តេស្តរហ័សមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យពីសប្បុរសជន

25

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទទួលអំណោយពីសប្បុរសជន នូវឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យមួយចំនួន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមីនាឆ្នាំ២០២២ នៅភូមិគ្រឹះសម្តេចផ្ទាល់ក្នុងរាជធានីភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយ វិការមនុស្សធម៌របស់ លោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងសប្បុរសជនដទៃ ទៀត ដែលបាននាំយកឧបករណ៍ តេស្តរហ័សរកមេរោគកូវីដ-១៩ ចំនួន ២០កេស ម៉ាសចំនួន ៥ម៉ឺនម៉ាស និងឧបករណ៍វាស់កម្តៅរចំនួន ២០០  ជូនសម្តេចសម្រាប់ចែកជូនប្រជាពលរដ្ឋនាឱកាសនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូស បញ្ជាក់ថា កាយវិការមនុស្សធម៌នេះ មានសារៈ សំខាន់នៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រាលទុកលំបាកប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ១៩កំពុងរាតត្បាតជាសកលនេះ។

សម្តេចប្រធានបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងនៅក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ នៅក្នុងការនោះយុទ្ធសាស្រ្តវ៉ាក់សាំងជាការងារ អាទិភាព ដែលទទួលបានជោគជ័យយ៉ាងធំធេង នាំឲ្យកម្ពុជាអាចបើកប្រទេស ស្តារសេដ្ឋកិច្ច និងសង្គមបានឡើងវិញ នាពេលនេះ៕