លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត

26

លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់ពាក់ព័ន្ធបណ្តឹងពីបទលក់ដីខ្យល់មួយកន្លែងទំហំជាង១០០០ ហិកតា ដែលមានទីតាំងស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរីត្រូវបានតុលាការកំពុងដំណើរការតាមនីតិផ្លូច្បាប់ ដែលបុគ្គលឪពុកកូនទាំង២នាក់នេះកំពុងស្អុយកេរ្ត៍ឈ្មោះយ៉ាងខ្លាំង បន្ទាប់ពីបានបែកធ្លាយព័ត៌មានលក់ដីខ្យល់ដោយមានចេតនាទុច្ចរិត។

យោងតាមពាក្យបណ្តឹងរបស់មេធាវីតំណាងដោយអាណត្តិ លោក វង្ស មុនាថ បានប្តឹងទៅសាលាដំបូងខេត្តមណ្ឌលគិរីពីឈ្មោះ ណយ ស្រូន ភេទប្រុស ឆ្នាំកំណើត ១៩៥៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣០០០០៤៨២ (០១) ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៧ មានទីលំនៅបច្ចុប្បន្ន ផ្លូវ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោ រម្យ ខេត្តមណ្ឌលគិរី និងកូនស្រីឈ្មោះ ណយ ស្រីមុំ ភេទស្រី ឆ្នាំកំណើត១៩៩១ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណសៀវភៅគ្រួសារលេខ: ២៣០០៦០២២៣ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៧ មានទីលំនៅបច្ចុប្បន្ន ផ្លូវ៧៦ ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយសុំឱ្យតុលាការចេញសាលក្រម ដែលមានសេចក្តីសម្រេច៖ ១.បង្គាប់ឱ្យសហចុងចម្លើយទូទាត់ប្រាក់ត្រឡប់ឱ្យដើមបណ្តឹងចំនួន $320,000.00USD (សាមសិបពីរម៉ឺនដុល្លារអាមេរិក)។ ២. បង្គាប់ឱ្យសហចុងចម្លើយបង់ប្រាក់ជំងឺចិត្ត និងថ្លៃចំណាយប្ដឹងផ្តល់នៅតុលាការទៅឱ្យដើមបណ្តឹងចំនួន 2,500,000.00USD (ពីរលានប្រាំសែនដុល្លា២អាមេរិក) និង៣.ប្រាក់ប្រដាប់ក្តី និងចំណាយលើនីតិវិធីតុលាការជាបន្ទុករបស់ភាគីចុងចម្លើយ។

មេធាវីតំណាងដោយអាណត្តិ វង្ស មុនាថ បានជម្រាបជូនឯកឧត្តមប្រធានសាលាដំបូងខេត្តមណ្ឌលគិរីទៀតថា ដើមបណ្តឹងបានប្រគល់សិទ្ធិឱ្យឈ្មោះ ដែលជាតំណាងស្របច្បាប់ចុះកិច្ចសន្យា ទិញ-លក់ដីចំការ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ពីសហចុងចម្លើយចំនួន 1162.3542 ហិកតា ក្នុងតម្លៃ ៧០០ដុល្លារក្នុងមួយហិកតា។ តាមកិច្ចសន្យានេះឈ្មោះ
(ភាគី (ខ) ជាអ្នកទិញ ហើយឈ្មោះ ណយ ស្រូន និងឈ្មោះ ណយ ស្រីមុំ (ភាគី (ក) ជាភាគីអ្នកលក់។ ដីមាននិយាមកាត្រឹមត្រូវដូចបង្ហាញនៅក្នុងគំនូសបង្ហាញទ្រង់ទ្រាយដីវាស់ដោយ GPS WGS/1984 មានទីតាំងស្ថិតនៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី។ ក្នុងកិច្ចសន្យានេះ (ភាគី (ក) សហចុងចម្លើយសន្យា និងធានាយ៉ាងម៉ឺងម៉ាត់ថា ដីដែលបានលក់ខាងលើថាពិតដីកម្មសិទ្ធិឯកជន និងស្របច្បាប់របស់ខ្លួនពិតប្រាកដមែន និងពុំជាប់ពាក់ព័ន្ធការដាក់បញ្ចាំ, ជាដីកម្មសិទ្ធិបុគ្គលផ្សេងៗ, ដីបឹង ឬស្រះរបស់រដ្ឋ, ដីសម្បទាន, ដីបរិស្ថាន, ដែនដីរកសត្វ, ឧទ្យានជាតិ, ដីអង្គភាព, ដីរដ្ឋ, ដីទំនាស់ ឬ ជាដីរបស់ក្រសួងស្ថាប័នណាមួយឡើយ។

ក្រោយពេលចុះកិច្ចសន្យាសហចុងចម្លើយបានទទួលប្រាក់ពីដើមបណ្តឹងជាសាច់ប្រាក់ និងមូលប្បទានបត្រ តាមរយៈលោក ចំនួន៦លើក សរុបជាទឹកប្រាក់ចំនួន $320,000 លើកទី១ ប្រាក់សុទ្ធ Cash ថ្ងៃទី31-01-2019 ចំនួន $50,000, លើកទី២ Cheque “437624” ថ្ងៃទី 13-02-2019 ចំនួន $50,000, លើកទី៣ Cheque “456168” ថ្ងៃទី08-04-2019 $50,000, លើកទី៤ Cheque “496969” ថ្ងៃទី 20-09-2019 ចំនួន $20,000, លើកទី៥ Cheque “496971* ថ្ងៃទី23-10-2019 ចំនួន$ 50,000 និងលើកទី6 Cheque “521558”ថ្ងៃទី29-11-2019 ចំនួន$ 100,000។ តាមកិច្ចសន្យាសហចុងចម្លើយត្រូវមានកាតព្វកិច្ចផ្ទេរសិទិ្ធមកឱ្យដើមបណ្តឹងឱ្យបានស្របច្បាប់ដល់ស្រុក និងបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ។ ប៉ុន្តែរហូតមកទល់ពេលនេះសហចុងចម្លើយមិនបានអនុវត្តកាតព្វកិច្ចក្នុងកិច្ចសន្យាទេ។ ពោលគឺនៅពេលដែលក្រុមការងារអន្តរក្រសួងចុះវាស់វែងកាត់ឆ្វៀលដីពីដែនគំរបព្រៃឈើក្នុងឆ្នាំ២០២១ សហចុងចម្លើយមិនបានមកបំពេញនីតិវិធីនិងកាតព្វកិច្ចពេញលេញឱ្យម្ចាស់បំណុលទ។ សហចុងចម្លើយបានប្រមូលទិញដីពីប្រជាពលរដ្ឋដែលកាន់កាប់ដីក្នុងដែនគំរបព្រៃឈើ ហើយលក់មកឱ្យដើមបណ្តឹងដោយធានាថាមានចំនួនជាង ១០០០ហិកតា ប៉ុន្តែទើបតែបានផ្ទេរសិទ្ធិមកឱ្យដើមបណ្តឹងបានតែចំនួន៨១គ្រួសារទេ ហើយទំហំដីប្រហែល៥០០ទៅ៦០០ហិកតាតែប៉ុណ្ណោះ ហើយការផ្ទេរសិទ្ធិនេះបានត្រឹមឃុំប៉ុណ្ណោះ មិនទាន់បានផ្ទេរដល់ស្រុកទេ ដោយនៅពេលចុះបញ្ជីធ្វើប្លង់ប្រព័ន្ធ សហចុងចម្លើយមិនព្រមបំពេញនីតិវិធីឱ្យដើមបណ្ដឹងទេ។

ម្យ៉ាងទៀតនៅពេលដើមបណ្តឹងទៅពិនិត្យមើលដីជាក់ស្ដែង ឃើញថាដីនេះត្រូវបានអ្នកដទៃកំពុងកាន់កាប់អាស្រ័យផល ហើយក៏មិនដឹងថា សហចុងចម្លើយលក់ឱ្យអ្នកដទៃ ឬយ៉ាងណា ពីព្រោះមកទល់ពេលនេះ ដើមបណ្តឹងមិនទាន់បានទទួលដីនៅឡើយទេ។ ហេតុនេះដើមបណ្តឹងមិនអាចរង់ចាំបានតទៅទៀត និងមិនអាចអនុគ្រោះបានទៀតឡើយ ពីព្រោះសហចុងចម្លើយគ្មានដីប្រគល់ឱ្យខ្លួនទេ និងការខកខានមិនអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ដែលបានធ្វើឱ្យដើមបណ្តឹងខាតបង់ផលប្រយោជន៍យ៉ាងច្រើន។

ជុំវិញករណីនេះអ្នកដឹងឮជាប្រជាជនមួយចំនួនបានចាត់ទុកថាទង្វើរលក់ដីខ្យល់របស់លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ នេះត្រូវបានគេស្តីបន្ទោសថា បានប្រព្រឹត្តិអំពើមិនគួរគប្បីចំពោះមុខច្បាប់ជាធរមាន ហើយមានចេតនាទុច្ចរឹតមិនស្មោះត្រង់ ដែលមានចរឹតឆរឆោក ដែលធ្វើឱ្យដើមបណ្តឹងខូចខាតផលប្រយោជន៍ និងពេលវេលាយ៉ាងច្រើន។ មហាជនមួយចំនួនបានចាត់ទុកទង្វើររបស់បុគ្គលចុងចម្លើយទាំង២នាក់ខាងលើ គឺរកស៊ីបោកប្រាស់ ហើយប្រជាជនទូទៅ ជាពិសេសអ្នករស់នៅក្នុងខេត្តមណ្ឌលគិរីត្រូវចងចំាចេតនាទុច្ចរឹតក្នុងការលក់ដីខ្យល់ឱ្យគេ រហូតដល់ស្អុយកេរ្តិ៍ឈ្មោះ ហើយព្រមទាំងកំពុងប្រឈមមុខចំពោះផ្លូវច្បាប់ទៀត។

ពាក់ព័ន្ធរឿងរ៉ាវនេះដែរអង្គភាពសារព័ត៌មាន យេីងខ្ញុមិនអាចទាក់ទងលោក ណយ ស្រូន និងកូនស្រី ឈ្មោះ ណយ ស្រីមុំ បានទេ ដោយអង្គភាពយេីងខ្ញុំមិមានលេខសម្រាប់ទំនាក់ទំនង តែទោះជាយ៉ាងណាអង្គភាពសារព័ត៌មានយេីងខ្ញុំរងចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វេីការ។