សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម  សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ យាងនិវត្តន៍ ទីក្រុងប៉េកាំង ប្រទេសចិន

9

នៅរសៀល ថ្ងៃព្រហស្បតិ៍​ ទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ​ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិនបន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព នារយៈពេលកន្លងមក។

សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕