លោកបណ្ឌិត ពេជ្រ ស្រស់ ថាឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ខុសកាលៈទេសៈហើយ ចូលឆ្នាំប្រពៃណីខ្មែរ គួរតែផលិតបទចម្រៀងឱ្យសមនឹងទំនៀមទម្លាប់របស់ខ្មែរដែលអ្នកចម្រៀងជំនាន់មុន

16

ភ្នំពេញ៖លោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការរិះគន់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ខុសកាលៈទេសៈហើយ ចូលឆ្នាំប្រពៃណីខ្មែរ គួរតែផលិតបទចម្រៀងឱ្យសមនឹងទំនៀមទម្លាប់របស់ខ្មែរដែលអ្នកចម្រៀងជំនាន់មុន។

តាមរយៈផេកផ្លូវការរបស់លោកបណ្ឌិត ពេជ្រ ស្រស់ មុននេះបន្តិច នាថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 បានសរសេរថា៖ ភាព Modern របស់ឧកញ៉ា គឺខុសកាលៈទេសៈហើយចូលឆ្នាំប្រពៃណីខ្មែរ គួរតែផលិតបទចម្រៀងឱ្យសមនឹងទំនៀមទម្លាប់របស់ខ្មែរដែលអ្នកចម្រៀងជំនាន់មុនផលិតដើម្បីអបអរសាទរចូលឆ្នាំប្រពៃណីខ្មែរ មានដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្រ្ទឹម ដែលជាទម្រង់បទចម្រៀងបែប
ថ្លៃថ្នូរ មិនមែនបែបអាវ៉ាសែដូចបទចម្រៀងរបស់ឧកញ៉ានោះទេ មើលទៅតួស្រីបាត់ហូលផាមួង រីឯតួរប្រុសគឺដូចក្មេងដើរមិនចូលផ្ទះ ប៉ុន្តែបើផលិតបទចម្រៀងមិនមែនអបអសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិទេ គឺវាតាមហ្នឹងទៅ ពីព្រោះវាជាសិល្បៈ។ គួរគិតឡើងវិញចំពោះអ្នក
សិល្បៈមុនផលិតអ្វីមួយ ជៀសវាងបាត់បង់ភាពថ្លៃថ្នូរជាតិយើង។ ជាអ្នកសិល្បៈត្រូវមានចំណេះដឹងគ្រប់ជ្រុងជ្រោយ។

ជុំវិញ លោកបណ្ឌិតពេជ្រ ស្រស់ រិះគន់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលគេស្គាល់ថាជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជា គេនៅពុំទាន់ឃើញឧកញ៉ា ខេមរៈសិរីមន្ត ធ្វើការបកស្រាយឆ្លើយតបនៅឡើយទេ៕