ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានក្រោយអាជ្ញាធរអាមេរិកធ្វើការដោះលែង លោក គ្រី ម៉ះផល ប្រធាននាយករដ្ឋានសត្វព្រៃនិងជីវចម្រុះវិញ បន្ទាប់ពីតុលាការរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិកនោះទេ។

6

សូមបញ្ជាក់ថា លោកគ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួនលោក កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០២២កន្លងទៅ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី ខណៈលោកកំពុងរង់ ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទ សត្វ និងរុក្ខាជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់(CITES នៅប្រទេសដាណាម៉ា៕